Wednesday, November 9, 2011

How to Restore or Downgrade to iOS 4.3.3 [Khmer language]

វិធី Restore ឬ ទំលាក់ស៊េរីទៅកាន់ iOS 4.3.3
Downgrade-Restore iOS 4.3.3
Apple បានឈប់ អនុញ្ញាតិអោយ Restore ទៅកាន់ iOS 4.3.3 ហើយ ហើយបើសិន លោកអ្នក ព្យាយាម Restore តាម iTune នោះនឹងជួប សារ Error មិនខាន។ ដើម្បីដោះស្រាយបញ្ហានេះ លោកអ្នក ត្រូវប្រើកម្មវិធី TinyUmbrella ដើម្បីបញ្ឆោត iTune ទើបវា អនុញ្ញាតិអោយ Restore ឬទំលាក់ស៊េរី។ យើងសូមលើកយក វិធី Restore នៅលើ iPhone 4 មកបង្ហាញដូចតទៅ:
តំរូវការជាមូលដ្ឋាន:
- SHSH សំរាប់ iOS 4.3.3 (បើគ្មានទេ គឺមិនអាច Downgrade បានទេ)
- កុំព្យូទ័រដែលអាចប្រើ អ៊ីនធើណែតបាន
- កម្មវិធី sn0wBreeze 2.7 ដោនឡូដបានពីៈ http://bit.ly/qVlMwo
- កម្មវិធី iREB-r4 ដោនឡូដបានពី: http://bit.ly/oZOkME
- កម្មវិធី TinyUmbrella ដោនឡូដបានពី: http://bit.ly/oXJWjS 
- កម្មវិធី JAVA JRE 6u27 ដោនឡូដបានពី: http://bit.ly/qgKTfO
- កម្មវិធី iTune ស៊េរី 10 ឡើង ដោនឡូដបានពីៈ http://www.apple.com/itunes
- ឯកសារដំឡើងប្រព័ន្ធ iOS 4.3.3
សំរាប់ iPhone 4 សូមដោនឡូដពីៈ http://bit.ly/iW5XCZ
សំរាប់ iPhone 3GS សូមដោនឡូដពីៈ http://bit.ly/lCxAE3
សំរាប់ iPod Touch 4G សូមដោនឡូដពីៈ http://bit.ly/kDgcAA
សំរាប់ iPod Touch 3G សូមដោនឡូដពីៈ http://bit.ly/jsACyV
សំរាប់ iPad 1 សូមដោនឡូដពីៈ http://bit.ly/l1h3JS

1.វិធីបង្កើត Custome Firmware iOS 4.3.3 សំរាប់ប្រើក្នុងការ Restore

1.ជាដំបូង សូមដោនឡូដ ឯកសារដំឡើងប្រព័ន្ធ iOS 4.3.3 ពីវ៉ិបសាយខាងលើ ទៅតាមប្រភេទ iPhone របស់លោកអ្នក។ រួចសូមបើកកម្មវិធី sn0wbreez ដោយចុចម៉ៅខាងស្តាំលើវា រួចរើសយក Run as administrator។ ចុច OK-> Close Credit បន្ទាប់ចុចសញ្ញាព្រួញទៅមុខ -> ដើម្បីបន្ត។
Jailbreak iOS 4.3.3Jailbreak iOS 4.3.3Jailbreak iOS 4.3.3Jailbreak iOS 4.3.3

2.ចុចប៉ូតុង Browse រួចចូលទៅកាន់ទីតាំងដែលបានដោនឡូដ ឯកសារដំឡើងប្រព័ន្ធ iOS 4.3.3 រួចចុចប៉ូតុង Open។ កម្មវិធី នឹងធ្វើការពិនិត្យឯកសារនេះ ថាតើវាត្រឹមត្រូវ ឫអត់។ បើវាត្រឹមត្រូវ នោះវានឹងចេញផ្ទាំង 4.3.3 IPSW Verified!។
Jailbreak iOS 4.3.3Jailbreak iOS 4.3.3Jailbreak iOS 4.3.3Jailbreak iOS 4.3.3

3.ចុចយក Expert Mode រួចចុច សញ្ញាព្រួញទៅមុខ ->។ បន្ទាប់មក ចុចយក General រួចចុចរើសយក Enable Gestures Menu, Activate The iPhone [Hacktivate] និង Enable Animated Logo Capacity បន្ទាប់មកចុច សញ្ញាព្រួញទៅមុខ -> ដើម្បីបន្ត។ ចុច សញ្ញាព្រួញទៅមុខ -> បន្តទៀត ហើយម្តងនេះ រើសយក Build IPSW។ រង់ចាំមួយសន្ទុះ ប្រមាណ 20-30 នាទី អាស្រ័យលើល្បឿនកុំព្យូទ័ររបស់លោកអ្នក។ នៅពេល វាលោតផ្ទាំង Done នោះលោកអ្នក នឹងទទួលបានឯកសារ sn0wbreeze_iPhone 4-4.3.3.ipsw នៅលើផ្ទាំង Desktop របស់កុំព្យូទ័រលោកអ្នក មិនខាន។ នេះ ហើយគឺ ជាឯកសារដំឡើង Custom Firmware របស់យើងដែលមិនមានផ្នែក Baseband។
Jailbreak iOS 4.3.3Jailbreak iOS 4.3.3Jailbreak iOS 4.3.3Jailbreak iOS 4.3.3Jailbreak iOS 4.3.3Jailbreak iOS 4.3.3

2.វិធីធ្វើអោយ iPhone ស្ថិតក្នុងសភាព DFU

4.បើកកម្មវិធី iREB រួចចុចរើសយក ប្រភេទ ទូរស័ព្ទរបស់លោកអ្នក។ ដោត iPhone ទៅកាន់កុំព្យូទ័រ រួចចុចបិទទូរស័ព្ទ រួចបន្ទាប់មក ចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) ប្រមាណ 5 វិនាទី រួចនៅបន្តចុចប៊ូតុង Power ហើយចុចប៉ូតុង Home បន្ថែម (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 30 វិនាទី។ វានឹងលោតផ្ទាំង Running iREB ពេលនេះ លោកអ្នក អាចព្រលែងប៉ូតុង Home បានហើយ។
Downgrade-Restore iOS 4.3.3Downgrade-Restore iOS 4.3.3
Downgrade-Restore iOS 4.3.3Downgrade-Restore iOS 4.3.3
5. .បន្ទាប់មកទៀត វានឹងលោតផ្ទាំង Your device is now in a PWNED DFU state ហើយអេក្រង់របស់ទូរសព័្ទលោកអ្នក នឹងទៅជាពណ៌ខ្មៅ។ នេះ មានន័យថា ទូរសព័្ទរបស់លោកអ្នក ស្ថិតក្នុងសភាព DFU ហើយ។
កំណត់សំគាល់់ៈ ក្នុងករណី ធ្វើទៅមិនបានសំរេច សូមចាប់ផ្តើម ជំហានទី 4 ម្តងទៀត។ ជួនកាល ត្រូវធ្វើ 4-5 ដងទើបបានសំរេច។ 
Downgrade-Restore iOS 4.3.3

3.ដំណើរការ TSS Server

6. នៅលើ កុំព្យូទ័រ សូមប្រាកដថា លោកអ្នក បានភ្ជាប់អ៊ីនធើណែត ហើយដំឡើងកម្មវិធី Java ព្រោះកម្មវិធី TinyUmbrella ដំណើរការបានអាស្រ័យលើ Java។ បន្ទាប់មក សូមបិទកម្មវិធី ដែលមិនត្រូវការចោលដូចជា កម្មវិធីកំចាត់មេរោគ និងកម្មវិធីជជែកកំសាន្ត Skype, Yahoo! Messenger ជាដើម។ បើកកម្មវិធី TinyUmbrella រួចចុចលើ កូឡោន Advanced។ ក្នុងប្រអប់ Save SHSH Directory: សូមចុចប៊ូតុងខាងចុងវា រួចរំកិលទៅថតដែលលោកអ្នក បានរក្សាទុក SHSH សំរាប់ iOS 4.3.3។ សូមដោះ Tick ពីមុខពាក្យ Set Hosts to Cydia on Exit។ រួចសូមចុច ប៊ូតុង Start TSS Server។
Downgrade-Restore iOS 4.3.3
7. បន្ទាប់មក ចុចលើ កូឡោន Log នឹងលោកអ្នក នឹងបានឃើញ DFU Device connected និង TSS Server Started!។
Downgrade-Restore iOS 4.3.3

4.វិធី Restore/Downgrade ទៅកាន់ iOS 4.3.3 តាមកម្មវិធី តាមរយៈ iTune

8.ក្រោយពីធ្វើអោយ iPhone ស្ថិតក្នុងសភាព DFU និងដំណើរការ TSS Server ហើយ សូមបើកកម្មវិធី iTune។ លោកអ្នក ត្រូវភ្ជាប់អ៊ីនធើណែត ទើបអាចបន្តទៅកាន់ជំហានបន្ទាប់បាន។ បន្ទាប់មក iTune នឹងលោតផ្ទាំងថា វាត្រូវការឆែកជាមួយ server ដើម្បីសំគាល់ទូរសព័្ទរបស់យើង។ សូមចុចប៉ូតុង Check រួចចុច OK។
Jailbreak iOS 4.3.3Jailbreak iOS 4.3.3

9. ក្នុងផ្ទាំង Restore នេះ សូមចុចប៉ូតុង SHIFT នៅលើឃីប៊តអោយជាប់ រួចសឹមចុចលើប៉ូតុង Restore។ បន្ទាប់មក ចូលទៅផ្ទាំង Desktop កុំព្យូទ័រ រួចរើសយកឯកសារ sn0wbreeze_iPhone 4-4.3.3.ipsw ដែលទើបបង្កើត។
Jailbreak iOS 4.3.3Jailbreak iOS 4.3.3

10. បន្ទាប់មក ចុច Restore រួចរង់ចាំ រហូតការដំឡើងបានចប់សព្វគ្រប់។ បន្ទាប់មក iPhone របស់លោកអ្នក នឹង Restart មិនខាន។
Jailbreak iOS 4.3.3Jailbreak iOS 4.3.3Jailbreak iOS 4.3.3Jailbreak iOS 4.3.3

5.វិធី Activate iPhone សំរាប់លោកអ្នក ដែលប្រើ iPhone ជាប់កូដ

11. ពេលវា Restart រួច វានឹងលោតផ្ទាំង ទាមទារ Activation។ សូមដោតស៊ីមកាត AT&T អាមេរិក រួចដកខ្សែ ហើយដោតខ្សែ USB វិញ។ នោះ iTune នឹងធ្វើការ Activate ទូរស័ព្ទលោកអ្នក មិនខាន។ បន្ទាប់មក ចុចរើស Set up as a new iPhone រួចចុច ប៊ូតុង Continue-> Done ជាការស្រេច៕
Downgrade-Restore iOS 4.3.3Downgrade-Restore iOS 4.3.3
Downgrade-Restore iOS 4.3.3

How to update iOS device to iOS 5 successfully [Khmer Language]

វិធីដំឡើងទៅកាន់ប្រព័ន្ធ iOS 5 សំរាប់ iPhone 3GS, iPhone 4, iPod Touch និង iPad 1

Upgrade to iOS5
ប្រព័ន្ធ iOS5 បានចេញមកហើយ ជាមួយនឹងមុខងារជាច្រើនដូចជា iCloud, មុខងារដាស់តឿនថ្មី, iMessage និងមុខងារជាច្រើនទៀត។ សំរាប់បច្ចុប្បន្ន ការ Jailbreak នៅលើ iOS5 គឺជាប្រភេទ Tethered Jailbreak តែប៉ុណ្ណោះ ដែលនេះ មានន័យថា ពេល Restart ម៉ាស៊ីនម្តងៗ តំរូវអោយលោកអ្នក ភ្ជាប់វាទៅកាន់កុំព្យូទ័រ រួចដំណើរការមុខងារ Just boot នៅលើកម្មវិធី redsn0w បើមិនដូច្នោះទេ iPhone/iPad 1 របស់លោកអ្នក នឹងនៅជាប់គាំងត្រង់រូប Apple មិនខាន។ សំរាប់អ្នកដែលប្រើ iPhone Original អាចដោនឡូដ iOS 5 Stock OS ហើយដំឡើងយកតែម្តងនៅលើ iTunes មិនចាំបាច់ បង្កើត Custom Firmware នោះទេ។ តែសំរាប់អ្នក ដែលប្រើ iPhone Locked ហើយចាំបាច់ត្រូវប្រើ ជើងស៊ីម Gevey ឬ ultrasn0w ដើម្បីដោះកូដ ប្រើស៊ីមស្រុកខ្មែរ ត្រូវរក្សា Baseband ជាមុនសិន មុននឹងដំឡើង។ ខាងក្រោមនេះ គឺជាវិធី បង្កើតឯកសារដំឡើង Custom Firmware ដែលរក្សា Baseband និងវិធីដំឡើងទៅ iOS5 តាមរយៈ iTunes។
កំណត់ចំណាំ:
-កំរិតលំបាក: សំរាប់អ្នកជំនាញ
-ពេលដំឡើងទៅកាន់ iOS 5 ហើយ លោកអ្នក មិនអាចត្រឡប់មក កំណែទំរង់ iOS 4 បាននោះទេ
-បានតេស្តនៅលើ iPhone 4 Locked (Baseband: 01.59.00)

តំរូវការជាមូលដ្ឋាន:
-កម្មវិធី sn0wbreeze 2.8b8 ដោនឡូដពីទីនេះ: http://bit.ly/tuhKKu
-កម្មវិធី redsn0w 0.9.9b7 ដោនឡូដពីទីនេះ: http://bit.ly/ssTQMt
-កម្មវិធី iTune 10.5 ដោនឡូដពីទីនេះ: http://www.apple.com/itunes/
-ឯកសារដើមប្រព័ន្ធ iOS 5 Stock OS:
  >iPhone 4 GSM
  >iPhone 3GS
  >iPod Touch 4G
  >iPod Touch 3G
  >iPad 1

1.វិធីបង្កើត iOS 5 Custome Firmware សំរាប់ប្រើក្នុងការ Restore

1. ជាដំបូង សូមដោនឡូដ ឯកសារដំឡើងប្រព័ន្ធ iOS 5.0 Stock OS ពីលីងខាងលើ ទៅតាមប្រភេទ iPhone របស់លោកអ្នក។ រួចសូមបើកកម្មវិធី sn0wbreez ដោយចុចម៉ៅខាងស្តាំលើវា ហើយរើសយក Run as administrator។ ចុច OK-> Close Credit បន្ទាប់ចុចសញ្ញាព្រួញទៅមុខ -> ដើម្បីបន្ត។
Upgrade to iOS 5Upgrade to iOS 5Upgrade to iOS 5Upgrade to iOS 5
2. ចុចប៉ូតុង Browse រួចចូលទៅកាន់ទីតាំងដែលបានដោនឡូដ ឯកសារដំឡើងប្រព័ន្ធ iOS 5.0 Stock OS រួចចុចប៉ូតុង Open។ កម្មវិធីនេះ នឹងធ្វើការពិនិត្យឯកសារនេះ ថាតើវាត្រឹមត្រូវ ឫអត់។ បើវាត្រឹមត្រូវ នោះវានឹងចេញផ្ទាំង 5.0 [GM] (9A334) IPSW Verified!។
Upgrade to iOS 5Upgrade to iOS 5Upgrade to iOS 5
3. ចុចយក “Baseband Preservation Mode” បន្ទាប់មកចុច សញ្ញាព្រួញទៅមុខ -> ដើម្បីបន្ត -> Yes។ រង់ចាំមួយសន្ទុះ ប្រមាណ 10-20 នាទី អាស្រ័យលើល្បឿនកុំព្យូទ័ររបស់លោកអ្នក។ នៅពេល វាលោតផ្ទាំង Done នោះលោកអ្នក នឹងទទួលបានឯកសារ sn0wbreeze_iPhone 4-5.0.ipsw នៅលើផ្ទាំង Desktop របស់កុំព្យូទ័រលោកអ្នក មិនខាន។ នេះ ហើយគឺ ជាឯកសារដំឡើង Custom Firmware របស់យើងដែលរក្សា Baseband។ លោកអ្នក អាចបិទកម្មវិធី sn0wbreeze បានហើយ។
Upgrade to iOS 5Upgrade to iOS 5Upgrade to iOS 5Upgrade to iOS 5

2.វិធីធ្វើអោយ iPhone ស្ថិតក្នុងសភាព DFU

4. បើកកម្មវិធី redsn0w.exe ដោយចុចម៉ៅខាងស្តាំលើវា រួចរើសយក Run as administrator។ ចុចលើប៊ូតុង Extra-> Pwned DFU។ ដោត iPhone ទៅកាន់កុំព្យូទ័រ រួចចុចបិទទូរស័ព្ទ បន្ទាប់មកចុចប៊ូតុង Next។
Upgrade to iOS5.12 copyUpgrade to iOS5Upgrade to iOS5Upgrade to iOS5
5. បន្ទាប់មក ចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) អោយជាប់ 5 វិនាទី។ បន្តចុចប៊ូតុង Power រួចចុចប៉ូតុង Home (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 15 វិនាទី។ វានឹងលោតផ្ទាំង Exploiting with Limera1n ពេលនេះ លោកអ្នក អាចព្រលែងប៉ូតុង Home បានហើយ។ វានឹងចេញថា Done! ហើយនៅលើ អេក្រង់លោកអ្នក នឹងចេញផ្ទាំងខ្មៅ ដែលមានន័យថា iPhone របស់លោកអ្នក ស្ថិតក្នុង DFU ហើយ។
កំណត់សំគាល់់ៈ ក្នុងករណី ធ្វើទៅមិនបានសំរេច សូមចាប់ផ្តើម ជំហានទី 5 ម្តងទៀត។ ជួនកាល ត្រូវធ្វើ 4-5 ដងទើបបានសំរេច។
Upgrade to iOS5Upgrade to iOS5Upgrade to iOS5Upgrade to iOS5Upgrade to iOS5

3.វិធី Update ទៅកាន់ iOS 5.0 តាមកម្មវិធី តាមរយៈ iTune

6. ក្រោយពីធ្វើអោយ iPhone ស្ថិតក្នុងសភាព DFU ហើយ សូមបើកកម្មវិធី iTune។ លោកអ្នក ត្រូវភ្ជាប់អ៊ីនធើណែត ទើបអាចបន្តទៅកាន់ជំហានបន្ទាប់បាន។ បន្ទាប់មក iTune នឹងលោតផ្ទាំងថា វាត្រូវការឆែកជាមួយ server ដើម្បីសំគាល់ទូរសព័្ទរបស់យើង។ សូមចុចប៉ូតុង Check រួចចុច OK។
Upgrade to iOS5Upgrade to iOS5
7. ក្នុងផ្ទាំង Restore នេះ សូមចុចប៉ូតុង SHIFT នៅលើឃីប៊តអោយជាប់ រួចសឹមចុចលើប៉ូតុង Restore។ បន្ទាប់មក ចូលទៅផ្ទាំង Desktop កុំព្យូទ័រ រួចរើសយកឯកសារ sn0wbreeze_iPhone 4-5.0.ipsw ដែលទើបបង្កើត។
Upgrade to iOS5Upgrade to iOS5
8. បន្ទាប់មក ចុច Restore រួចរង់ចាំ រហូតការដំឡើងបានចប់សព្វគ្រប់។ បន្ទាប់មក iPhone របស់លោកអ្នក នឹង Restart មិនខាន។
បន្ទាប់មក ចុច Restoreបន្ទាប់មក ចុច Restore

4.វិធី Activate iPhone សំរាប់លោកអ្នក ដែលប្រើ iPhone ជាប់កូដ

9. ពេលវា Restart រួច វានឹងលោតផ្ទាំង ទាមទារ Activation។ សូមដាក់ស៊ីមកាត AT&T អាមេរិក រួចដកខ្សែ ហើយដោតខ្សែ USB វិញ។ នោះ iTune នឹងធ្វើការ Activate ទូរស័ព្ទលោកអ្នក មិនខាន។ បន្ទាប់មក ចុចរើស Set up as a new iPhone រួចចុច ប៊ូតុង Continue-> Done ជាការស្រេច៕
Downgrade-Restore iOS 4.3.3Downgrade-Restore iOS 4.3.3
Downgrade-Restore iOS 4.3.3
ឆែកមើល Baseband នោះលោកអ្នក នឹងឃើញ Baseband Version ចាស់មិនខាន:
Upgrade to iOS 5

មើល Tethered Jailbreak ប្រព័ន្ធ iOS 5 និងវិធី Boot វា: នៅទីនេះ

ដោះស្រាយ Error ពេលដំឡើង:

Error 16: កើតឡើងដោយសារ តែឯកសារដំឡើង Custom Firmware មានទំហំមិនត្រឹមត្រូវ សូមបង្កើតវាម្តងទៀត
Error 3194: បើកកម្មវិធី Tiny Umbrella -> Advanced រួចដោះ Tick ពីមុខពាក្យ Set Hosts to Cydia on Exit រួច Restart កុំព្យូទ័រ។ បើនៅតែមានបញ្ហានេះដដែល នៅលើកុំព្យូទ័រ សូមចូលទៅ C:\Windows\System32\drivers\etc\ រួចបើកឯកសារមួយឈ្មោះ hosts ដោយប្រើកម្មវិធី Notepad ហើយលុបឃ្លាចុងក្រោយដែលមានពាក្យ xx.xxx.xxx.xxx gs.apple.com រួចបិទបើក iTunes ហើយធ្វើការ update ម្តងទៀត