Sunday, November 27, 2011

Hackers Releases Vulnerabilities Collection Tool for the Untethered Jailbreak

Yesterday, we finally received an update on greenpois0n.com, however, not the sound of untethered Jailbreak for iOS 5, but a a tool to collect crash reports from iOS devices. After months race with Apple, and all  the Chronic Dev-Team start to ask help from the public in order to find vulnerabilities that could lead to an untethered jailbreak.
Addressing preliminary reports that the Chronic Dev-Team would have a jailbreak ready for iOS 5, p0sixninja says that Apple closed several exploits before the final version of the software was released.
"I was excited to announce that the Chronic Dev team had already discovered 5 different exploits for use in our upcoming jailbreak. Unfortunately, that announcement was a bit premature, because in the subsequent weeks, Apple found & patched a (critical) few of those exploits, between the beta versions we used for testing and the final release of iOS5 on October 12."
In order to find more vulnerabilities as fast as possible, the team has developed a tool which will copy the crash reports from your device and analyze them to locate potential exploits. The tool will also remove the crash reports from your device and modify your iTunes installation to prevent uploading of that diagnostic information to Apple.
"The program copies all the crash reports off your device (which, under normal circumstances, would be sent right back to Apple), and instead sends this data to a secure, private server hosted by your friendly Chronic Dev team. Next, our program proceeds to neuter your copy of iTunes, simply by changing your settings to prevent your computer from sending any further diagnostic information from your device to Apple.
Using this agglomeration of your crash reports and our ninja skills, Chronic Dev will be able to quickly pinpoint vulnerabilities in various programs by using the same techniques Apple currently employs. At the very least, your data will help point us in the direction of which applications are the most vulnerable, so we can focus our time & energy on these with laser-like intensity. And, of course, this will also prevent Apple from accessing all your valuable data, just so they can then turn around and use it against you."
You can download the Mac and Windows versions of CDevReporter from here:
● cdev_reporter-mac-1.0_beta.zip
● cdev_reporter-win-1.0_beta.zip
To use the application, simply plug in your iOS device, launch the app, and click the Do It! button.
Seems the battle between hackers and Apple is on now. It remind me the story hacker 0xcharlie reported security flaw of iOS but was kicked out from iOS Developer program. I remember he said "I miss Steve."

Wednesday, November 9, 2011

18# Tips to Using iPhone 4 [Khmer language]

គន្លឹះនៃការប្រើ iPhone 4 ដែលអ្នក អាចដឹង ឫមិនដឹង

Tips 1# Scroll to the top fast: ត្រឡប់មកផ្នែកខាងលើបានលឿន

iPhone-Tips-and-Tricks
នៅពេលដែល លោកអ្នក បើកមើលវ៉ិបសាយ ដោយប្រើកម្មវិធី Safari រួចធ្វើការរំកិល ទំព័រចុះក្រោម ហើយបើចង់ឡើងមក ផ្នែកខាងលើគេបំផុត វិធីងាយៗ គឺគ្រាន់តែយកម្រាមដៃ ចុចលើ Status Bar (ផ្នែកសលើគេនៃអេក្រង់ដែលបង្ហាញ កាំសេវា ម៉ោង និងថ្ម) ជាការស្រេច។ វិធីនេះ ក៏ប្រើបានជាមួយ កម្មវិធីអ៊ីម៉ែល និងពេលបើកមើលសារជាអក្សរដែរ។
 

Tips 2# Choose your wallpaper: ជ្រើសរើសប្តូររូបភាពលើអេក្រង់

iPhone Tips and Tricks
ចាប់តាំងពីជំនាន់ iOS 4.0 មក iPhone 3GS/4 អាចផ្លាស់ប្តូររូបភាពលើអេក្រង់បាន ដោយចូលទៅ Settings-> Wallpaper រួចចុចរើសយករូបភាពមួយណាដែលពេញចិត្ត រួចរើសយក Set Lock Screen (ដើម្បីដាក់រូបនេះបង្ហាញលើផ្ទាំងចាក់សោរអេក្រង់), Set Home Screen (ដើម្បីដាក់រូបនេះលើផ្ទាំង Home Screen) ឫ Set Both (ដើម្បីដាក់រូបទាំងលើផ្ទាំងចាក់សោរ និងផ្ទាំង Home Screen)។
 

Tips 3# Tap to zoom the camera: ចុចលើអេក្រង់ពេលកំពុងថត ដើម្បី Zoom រូបភាព

iPhone Tips and Tricks
iPhone មិនមានប៉ូតុង Zoom ពេលថតនោះទេ តែលោកអ្នក អាចប្រើមុខងារនេះបាន ដោយចុចលើអេក្រង់ នៅពេលបើកកម្មវិធីថតរូប បន្ទាប់មកចុចម្តងលើអេក្រង់ នោះលោកអ្នក នឹងឃើញ បន្ទះរំកិលដើម្បី Zoom មិនខាន។ រំកិលទៅខាងឆ្វេង ដើម្បីថតទាញអោយឆ្ងាយ ឫរំកិលទៅស្តាំ ដើម្បី ទាញរូបអោយជិត។
 

Tips 4# Add PDFs to iBooks: បន្ថែមឯកសារ PDF ចូលទៅក្នុងបណ្ណាល័យ iBooks

iPhone Tips and Tricks
សំរាប់ឯកសារប្រភេទ PDF ដែលមកជាមួយអ៊ីម៉ែល ឫជាលីងដែលអោយដោនឡូដ លើវ៉ិបសាយ វិធីដែលងាយៗក្នុងការបើកមើលវា ពី iPhone និងរក្សាវាទៅកាន់បណ្ណាល័យ iBooks គឺលោកអ្នក គ្រាន់តែចុចលើលីង PDF នោះ រួចរើសយក Open in “iBooks”។ ចូលទៅ iBooks រួចចុចលើប៊ូតុង Books ដែលនៅចំកណ្តាលផ្នែកខាងលើ រួចរើសយក PDFs ហើយចុចលើឯកសារ PDF ថ្មីដែលយើងទើបបញ្ចូល ដើម្បីមើល។
 

Tips 5# Lock the screen orientation: បិទការបង្វិលអេក្រង់ដោយស្វ័យប្រវត្តិ

iPhone Tips and Tricks
iPhone គឺជាស្មាតហ្វូនមួយដ៏ឆ្លាតវ៉ៃ ហើយវា អាចបង្វិលអេក្រង់របស់វា បានដោយស្វ័យប្រវត្តិ តែមានពេលខ្លះ លោកអ្នក ក៏មិនចង់អោយវា បង្វិលស្រេចតែ ចិត្តរបស់វាដែរ។ ដើម្បីបិទមុខងារដ៏ស្វ័យប្រវត្តិនេះ សូមចុចលើប៉ូតុង Home រាងមូល ដែលនៅខាងក្រោមអេក្រង់ ចំនួន 2 ដង (ចុចអោយរាងរហ័ស) រួចបន្ទាប់មក យកម្រាមដៃ អូសរំកិលផ្ទាំងខាងក្រោមបំផុតនៃអេក្រង់ ទៅខាងស្តាំ រហូតដល់ចុងស្តាំបំផុត នោះ លោកអ្នក នឹងឃើញ បណ្តាប៉ូតុង ចុចលេងបទចំរៀងមិនខាន។ ចុចលើរូបអាយខន ដែលនៅឆ្វេងគេ ដែលមានរូបរង្វង់ក្បាលព្រួញវិលជុំ… នោះហើយ គឺជាមុខងារបិទការបង្វិលអេក្រង់ដោយស្វ័យប្រវត្តិ។
 

Tips 6# Create web icon: បង្កើតអាយខន វ៉ិបសាយដែលចូលចិត្ត ដាក់លើផ្ទាំង Home Screen

iPhone-Tips-and-TricksiPhone-Tips-and-TricksiPhone-Tips-and-TricksiPhone-Tips-and-Tricks
ដើម្បីបើកមើលវ៉ិបសាយ ដែលលោកអ្នក ចូលទៅមើលញឹកញ៉ាប់អោយបានលឿន វិធីដែលងាយ គឺបង្កើតអាយខន តំណាងវ៉ិបសាយនេះ ដាក់លើផ្ទាំង Home Screen របស់ iPhone។ ជាដំបូង សូមចូលទៅផ្ទាំងដំបូងនៃវ៉ិបសាយនោះ បន្ទាប់ មកចុចលើ សញ្ញាព្រួញ ដែលនៅខាងក្រោម រួចរើសយក Add to Home Screen។ ដាក់ឈ្មោះអោយអាយខននេះ រួចចុច Add នោះលោកអ្នក នឹងបានឃើញ អាយខននៃវ៉ិបសាយនេះ នៅលើផ្ទាំង Home Screen មិនខាន។
 

Tips 7# Learn some keyboard tricks: គន្លឹះនៃការប្រើឃីប៊ត

iPhone Tips and Tricks
គន្លឹះសំខាន់ៗ 3 យ៉ាងក្នុងការប្រើឃីប៊ត ពេលវាយភាសាអង់គ្លេស:
- ចុចលើប៊ូតុង Space 2 ដង ដើម្បី ដាក់ពង់ (.) និងដកឃ្លា
- ចុចលើប៉ូតុងព្រួញឡើងលើ 2 ដង ដើម្បីចាក់សោរ អោយវាយចេញតែ អក្សរធំ
- ចុចលើអក្សរមួយចំនួន នោះវា នឹងបង្ហាញតួអក្សរពិសេស ដូចជាចុចលើអក្សរ O នឹងលេចចេញអក្សរ O ផ្សេងៗដែលមានពាក់សក់មិនខាន
 

Tips 8# Scrub through audio and video: រើសល្បឿនខាចំរៀងទៅមុខ ឫទៅក្រោយ

iPhone-Tips-and-TricksiPhone-Tips-and-Tricks
លោកអ្នក ប្រហែលជាចេះ ខាចំរៀងទៅមុខ និងទៅក្រោយហើយ ពេលចាក់លេងវាជាមួយកម្មវិធី iPod។ តើលោកអ្នក ដឹងទេ លោកអ្នក អាចកំណត់ល្បឿន ឫទីតាំងពេលខាម្តងៗបាន ដោយចុចលើប៉ូតុងមូលតូចៗ សំរាប់ខាបទចំរៀងនោះអោយជាប់ រួចអូសម្រាមដៃចុះមកក្រោម នោះនៅពីលើ ប៉ូតុងខានោះ នឹងឃើញមានពាក្យ Hi-Speed Scrubbing, Half Speed Scrubbing, Quarter Speed Scrubbing និង Fine Scrubbing។ អ្វីដែលយើងធ្វើនេះ គឺកំពុងកំណត់រើសយក ចន្លោះវិនាទី ដែលត្រូវខាម្តងៗ។
 

Tips 9# Keep your inbox clean: លុបសារអ៊ីម៉ែលចាស់ៗចោល

iPhone Tips and Tricks
សំរាប់លោកអ្នក ដែលធ្វើការងារច្រើន ជាមួយនឹងអ៊ីម៉ែល អាចនឹងមានសារច្រើន ក្នុងប្រអប់ Inbox របស់លោកអ្នក ហើយមានសារខ្លះ មិនមានប្រយោជន៌។ ដើម្បីលុបសារ លុបសារដែលមិនបានការទាំងនោះចោល សូមចុចលើ ប៊ូតុង Edit បន្ទាប់មក ចុចលើសារទាំងឡាយណាដែលចង់លុប រួចចុចលើប៊ូតុង Delete ដើម្បីលុបចោល ឫចុចលើប៊ូតុង Move ដើម្បីរំកិលទៅទុកនៅថតណាមួយ។
 

Tips 10# Take a picture of your screen: ថតរូបដែលបង្ហាញលើអេក្រង់

iPhone Tips and Tricks
វិធីនេះ អាចប្រើដើម្បីថតយករូបភាពដែលបង្ហាញលើអេក្រង់ ដោយចុច ប៉ូតុង Home អោយជាប់ រួចចុចប៉ូតុងបិទភ្លើងអេក្រង់។
iPhone-Tips-and-TricksiPhone-Tips-and-Tricks
លោកអ្នក ក៏អាចប្រើវិធីនេះ ដើម្បីកាត់រូបថតផងដែរ គឺដោយគ្រាន់តែ បើករូបភាពណាមួយដែលចង់កាត់ រួចយកម្រាមដៃពីរ ច្រិចវាដើម្បីពង្រីករូបភាព ហើយរំកិលរូបភាព ដើម្បីកំណត់ប្លង់កាត់ បន្ទាប់មកចុច ប៉ូតុង Home អោយជាប់ រួចចុចប៉ូតុងបិទភ្លើងអេក្រង់ ដើម្បីថតជាការស្រេច។
 

Tips 11#Create an iPod playlist: វិធីបង្កើត Playlist បទចំរៀង

iPhone-Tips-and-TricksiPhone-Tips-and-TricksiPhone-Tips-and-Tricks
iPhone-Tips-and-TricksiPhone-Tips-and-TricksiPhone-Tips-and-Tricks
Playlist គឺជាតារាងបទចំរៀងដែលលោកអ្នក អាចបង្កើតដើម្បីចំរាញ់រើសយកតែ បទណាដែលលោកអ្នកពេញចិត្ត បន្ទាប់មកប្រើ កម្មវិធីចាក់ចំរៀង iPods បើកវាចាក់ Playlist នោះបាន។
ជាដំបូង សូមបើកកម្មវិធីចាក់ចំរៀង iPod រួចចុចលើ Playlists រួចរើសយក Add Playlist… -> វាយឈ្មោះដើម្បីបង្កើត Playlist រួចរើសយក Save។ បន្ទាប់ មក ចុចលើសញ្ញា + នៅពីក្រោយឈ្មោះបទចំរៀងណា ដែលលោកអ្នក ចង់បញ្ចូលវាទៅកាន់ Playlist ទើបបង្កើត។ ក្រោយរើសរួចរាល់ហើយ សូមចុចលើ ប៊ូតុង Done ជាការស្រេច។ ត្រឡប់មកផ្ទាំង Playlists វិញ នោះលោកអ្នក នឹងបានឃើញឈ្មោះ Playlist ថ្មីទើបនឹងបង្កើត។ ពេលចុចលើវា នោះលោកអ្នក នឹងបានឃើញបណ្តាបទចំរៀងដែលលោកអ្នក បានជ្រើសរើសមិនខាន។
 

Tips 12# Tap to focus the camera: ចុចដើម្បីកំណត់ ចំណុច Focus របស់កាម៉េរា

iPhone Tips and Tricks
មុខងារនេះ មានតាំងពីជំនាន់ iPhone 3GS មកម្ល៉េះ។ ដើម្បីកំណត់ ចំណុច Focus (ធ្វើអោយចំណុចនោះ ថតទៅឃើញច្បាស់ជាង វត្ថុដែលនៅជុំវិញវា) គឺនៅពេល ដែលលោកអ្នក កំពុងថតរូប សូមចុចលើវត្ថុ ណាមួយដែលនៅលើអេក្រង់ ដែលចង់ដាក់ Focus អោយវា នោះ iPhone របស់លោកអ្នក នឹងធ្វើការ Focus ដោយស្វ័យប្រវត្តិលើចំណុចនោះមិនខាន។
 

Tips 13# Swipe to delete: រំកិលអូសម្រាមដៃលើវា ដើម្បីលុប

iPhone Tips and Tricks
ដើម្បីលុបអ៊ីម៉ែលណាមួយ អោយលឿនបំផុត គឺគ្រាន់តែលោកអ្នក យកម្រាមដៃ អូសលើវា ពីឆ្វេងមកស្តាំ ឫស្តាំទៅឆ្វេង នោះលោកអ្នក នឹងឃើញពាក្យ Delete មិនខាន។ បន្ទាប់មក ចុចលើប៊ូតុង Delete ដើម្បីលុប។
 

Tips 14# Cut, copy, and paste: កាត់, កូពី និងផេស

iPhone Tips and Tricks
មុខងារកូពី កាត់ និងផេស (ចំលងចូលទៅកាន់ទីតាំងណាមួយ) គឺជាមុខងារសាមញ្ញក្នុង ប្រព័ន្ធ iOS។ លោកអ្នក អាចកូពី លេខទូរស័ព្ទ អាសយដ្ឆានវ៉ិបសាយ ហើយផេសវា យ៉ាងស្រួល ដោយមិនបាច់វាយម្តងទៀត។
វិធីកូពី គឺគ្រាន់តែ ចុចអោយយូរលើពាក្យណាមួយដែលចង់កូពី រួចរើសយក Select (ឫ Select All) បន្ទាប់មក រំកិលបង្គោលខៀវ ដើម្បីរើសពាក្យច្រើនជាងនេះ ហើយរើសយក Cut ឫ Copy។ ចូលទៅត្រង់ណា ដែលចង់ផេសវា រួចចុចអោយយូរលើអេក្រង់ ហើយរើសយក Paste ជាការស្រេច។
 

Tips 15# Save imagesfrom the web: រក្សាទុករូបភាពពីវ៉ិបសាយ

iPhone-Tips-and-TricksiPhone-Tips-and-TricksiPhone-Tips-and-TricksiPhone-Tips-and-Tricks
បើកវ៉ិបសាយ រួចចូលទៅកាន់ទំព័រដែលមានរូបភាព។ ចុចលើរូបភាពនោះអោយយូរ រួចរើសយក Save Image ដើម្បីរក្សារូបភាពនោះចូលទៅក្នុង Photos។
 

Tips 16# Display character count in text messages: រាប់តួអក្សរក្នុងសារ

iPhone Tips and Tricks
ដើម្បី អោយពេលវាយសារជាអក្សរ វារាប់ចំនួនតួអក្សរ សូមចូលទៅ Settings-> Messages-> ត្រង់ Character Count រើសយក ON ជាការស្រេច។
 

Tips 17# Place a call on hold: ដាក់ការសន្ទនាអោយស្ថិតក្នុងការរង់ចាំ

iPhone Tips and Tricks
ជួលកាល ពេលយើងកំពុងសន្ទនា មានខណៈខ្លះ យើងមិនចង់អោយដៃគូសន្ទនា ស្តាប់យើង ពិភាក្សាជាមួយអ្នកដទៃ [ករណី Conference Call] យើងអាចបិទសម្លេងមិនអោយដៃគូសន្ទនាលឺ ដោយគ្រាន់តែចុចអោយយូរបន្តិចលើពាក្យ Hold ជាការស្រេច។
 

Tips 18# Read the iPhone User Guide: អានការណែនាំពីការប្រើប្រាស់ iPhone

iPhone Tips and Tricks
iPhone មានភ្ជាប់មកជាមួយនូវ ការណែនាំអំពីការប្រើប្រាស់របស់វា ហើយលោកអ្នក អាចអានវា ដោយបើកកម្មវិធី Safari រួចចុចលើ Bookmark ហើយរំកិលទៅរកពាក្យ iPhone User Guide ជាការស្រេច។ អានបានលុះត្រា តែមានអ៊ីនធើណែតណា៕