ដំឡើងភាសាខ្មែរ និងឃីប៊ត យូនីកូដខ្មែរ សំរាប់ប្រព័ន្ធ iOS 5
ចុះថ្ងៃទី: November 5th, 2011
សំរាប់លោកអ្នក ដែលបានដំឡើង ប្រព័ន្ធ iOS 5 ព្រមទាំង Tethered Jailbreak រួចហើយ យើងសូមណែនាំ កម្មវិធី ចាំបាច់មួយចំនួន ដែលលោកអ្នក គួរមាននៅលើ iOS 5 ដូចតទៅ:
តំរូវការជាមូលដ្ឋានៈ
1. ទូរស័ព្ទ iPhone iOS 5 ដែល Jailbreak រូចហើយ
2. ភ្ជាប់អ៊ីនធើណែត តាមរយៈ WiFi ឫប្រព័ន្ធទូរស័ព្ទ
ដំឡើងភាសាខ្មែរ និងឃីប៊ត សំរាប់ប្រព័ន្ធ iOS 5
1. ជាដំបូង សូមបន្ថែមប្រភព 4khmeriphone ដោយបើក Cydia រួចចូលទៅ Manage-> Sources ហើយចុច Edit-> Add។ បន្ទាប់មក វាយពាក្យ http://cydia.myrepospace.com/4khmeriphone រួចចុច Add Source។ ត្រឡប់មក Manage-> Sources វិញ រួចុចលើប្រភពឈ្មោះថា 4khmeriphone ដែលទើបនឹងដំឡើងរួច រួចចុចលើ Khmer Fonts for iOS5 ហើយចុចលើប៊ូតុង Install-> Confirm ដើម្បីដំឡើង។ សំរាប់ឃីប៊តវិញ សូមរើសយក Khmer Keyboard iPhone iOS5។
2. ក្រោយមក សូមចូលទៅ Settings-> General-> International រួចរើសយក Keyboard។ ចុច Add new keyboard រួចរើសយក “ក្តារចុចខ្មែរ”។
3. សាកល្បង ចូលទៅកម្មវិធីវាយសារជាអក្សរ រួចចុចកន្លែងវាយអត្ថបទ ហើយនៅលើឃីប៊ត សូមចុចលើប៉ូតុងរូបពិភពលោក នោះលោកអ្នក នឹងបានឃើញ ឃីប៊ត ជាភាសាខ្មែរ មិនខាន។ ចុចលើឃី “បន្តក់” អោយយូរ ដើម្បីវាយ ៗ, ័, ៏, ៌ និង ៍ ជាដើម៕

Reference from iOSkhmer.com
many thank i can used it
ReplyDeletepozztulk35
ReplyDeletePhone no have khmer
ReplyDelete