ចុះថ្ងៃទី: September 25th, 2011
Apple បានឈប់ អនុញ្ញាតិអោយ Restore ទៅកាន់ iOS 4.3.3 ហើយ ហើយបើសិន លោកអ្នក ព្យាយាម Restore តាម iTune នោះនឹងជួប សារ Error មិនខាន។ ដើម្បីដោះស្រាយបញ្ហានេះ លោកអ្នក ត្រូវប្រើកម្មវិធី TinyUmbrella ដើម្បីបញ្ឆោត iTune ទើបវា អនុញ្ញាតិអោយ Restore ឬទំលាក់ស៊េរី។ យើងសូមលើកយក វិធី Restore នៅលើ iPhone 4 មកបង្ហាញដូចតទៅ:
តំរូវការជាមូលដ្ឋាន:
- SHSH សំរាប់ iOS 4.3.3 (បើគ្មានទេ គឺមិនអាច Downgrade បានទេ)
- កុំព្យូទ័រដែលអាចប្រើ អ៊ីនធើណែតបាន
- កម្មវិធី sn0wBreeze 2.7 ដោនឡូដបានពីៈ http://bit.ly/qVlMwo
- កម្មវិធី iREB-r4 ដោនឡូដបានពី: http://bit.ly/oZOkME
- កម្មវិធី TinyUmbrella ដោនឡូដបានពី: http://bit.ly/oXJWjS
- កម្មវិធី JAVA JRE 6u27 ដោនឡូដបានពី: http://bit.ly/qgKTfO
- កម្មវិធី iTune ស៊េរី 10 ឡើង ដោនឡូដបានពីៈ http://www.apple.com/itunes
- ឯកសារដំឡើងប្រព័ន្ធ iOS 4.3.3
សំរាប់ iPhone 4 សូមដោនឡូដពីៈ http://bit.ly/iW5XCZ
សំរាប់ iPhone 3GS សូមដោនឡូដពីៈ http://bit.ly/lCxAE3
សំរាប់ iPod Touch 4G សូមដោនឡូដពីៈ http://bit.ly/kDgcAA
សំរាប់ iPod Touch 3G សូមដោនឡូដពីៈ http://bit.ly/jsACyV
សំរាប់ iPad 1 សូមដោនឡូដពីៈ http://bit.ly/l1h3JS
1.វិធីបង្កើត Custome Firmware iOS 4.3.3 សំរាប់ប្រើក្នុងការ Restore
1.ជាដំបូង សូមដោនឡូដ ឯកសារដំឡើងប្រព័ន្ធ iOS 4.3.3 ពីវ៉ិបសាយខាងលើ ទៅតាមប្រភេទ iPhone របស់លោកអ្នក។ រួចសូមបើកកម្មវិធី sn0wbreez ដោយចុចម៉ៅខាងស្តាំលើវា រួចរើសយក Run as administrator។ ចុច OK-> Close Credit បន្ទាប់ចុចសញ្ញាព្រួញទៅមុខ -> ដើម្បីបន្ត។
2.ចុចប៉ូតុង Browse រួចចូលទៅកាន់ទីតាំងដែលបានដោនឡូដ ឯកសារដំឡើងប្រព័ន្ធ iOS 4.3.3 រួចចុចប៉ូតុង Open។ កម្មវិធី នឹងធ្វើការពិនិត្យឯកសារនេះ ថាតើវាត្រឹមត្រូវ ឫអត់។ បើវាត្រឹមត្រូវ នោះវានឹងចេញផ្ទាំង 4.3.3 IPSW Verified!។
3.ចុចយក Expert Mode រួចចុច សញ្ញាព្រួញទៅមុខ ->។ បន្ទាប់មក ចុចយក General រួចចុចរើសយក Enable Gestures Menu, Activate The iPhone [Hacktivate] និង Enable Animated Logo Capacity បន្ទាប់មកចុច សញ្ញាព្រួញទៅមុខ -> ដើម្បីបន្ត។ ចុច សញ្ញាព្រួញទៅមុខ -> បន្តទៀត ហើយម្តងនេះ រើសយក Build IPSW។ រង់ចាំមួយសន្ទុះ ប្រមាណ 20-30 នាទី អាស្រ័យលើល្បឿនកុំព្យូទ័ររបស់លោកអ្នក។ នៅពេល វាលោតផ្ទាំង Done នោះលោកអ្នក នឹងទទួលបានឯកសារ sn0wbreeze_iPhone 4-4.3.3.ipsw នៅលើផ្ទាំង Desktop របស់កុំព្យូទ័រលោកអ្នក មិនខាន។ នេះ ហើយគឺ ជាឯកសារដំឡើង Custom Firmware របស់យើងដែលមិនមានផ្នែក Baseband។

2.វិធីធ្វើអោយ iPhone ស្ថិតក្នុងសភាព DFU
4.បើកកម្មវិធី iREB រួចចុចរើសយក ប្រភេទ ទូរស័ព្ទរបស់លោកអ្នក។ ដោត iPhone ទៅកាន់កុំព្យូទ័រ រួចចុចបិទទូរស័ព្ទ រួចបន្ទាប់មក ចុចប៉ូតុង Power (ប៉ូតុងបិទ-បើកទូរស័ព្ទ) ប្រមាណ 5 វិនាទី រួចនៅបន្តចុចប៊ូតុង Power ហើយចុចប៉ូតុង Home បន្ថែម (ប៉ូតុងមូលនៅកណ្តាលខាងក្រោមអេក្រង់) អោយជាប់ប្រមាណ 10 វិនាទី រួចបន្ទាប់មក ព្រលែងប៉ូតុង Power តែនៅចុច ប៉ូតុង Home អោយជាប់ដដែល ប្រមាណ 30 វិនាទី។ វានឹងលោតផ្ទាំង Running iREB ពេលនេះ លោកអ្នក អាចព្រលែងប៉ូតុង Home បានហើយ។
5. .បន្ទាប់មកទៀត វានឹងលោតផ្ទាំង Your device is now in a PWNED DFU state ហើយអេក្រង់របស់ទូរសព័្ទលោកអ្នក នឹងទៅជាពណ៌ខ្មៅ។ នេះ មានន័យថា ទូរសព័្ទរបស់លោកអ្នក ស្ថិតក្នុងសភាព DFU ហើយ។
កំណត់សំគាល់់ៈ ក្នុងករណី ធ្វើទៅមិនបានសំរេច សូមចាប់ផ្តើម ជំហានទី 4 ម្តងទៀត។ ជួនកាល ត្រូវធ្វើ 4-5 ដងទើបបានសំរេច។

3.ដំណើរការ TSS Server
6. នៅលើ កុំព្យូទ័រ សូមប្រាកដថា លោកអ្នក បានភ្ជាប់អ៊ីនធើណែត ហើយដំឡើងកម្មវិធី Java ព្រោះកម្មវិធី TinyUmbrella ដំណើរការបានអាស្រ័យលើ Java។ បន្ទាប់មក សូមបិទកម្មវិធី ដែលមិនត្រូវការចោលដូចជា កម្មវិធីកំចាត់មេរោគ និងកម្មវិធីជជែកកំសាន្ត Skype, Yahoo! Messenger ជាដើម។ បើកកម្មវិធី TinyUmbrella រួចចុចលើ កូឡោន Advanced។ ក្នុងប្រអប់ Save SHSH Directory: សូមចុចប៊ូតុងខាងចុងវា រួចរំកិលទៅថតដែលលោកអ្នក បានរក្សាទុក SHSH សំរាប់ iOS 4.3.3។ សូមដោះ Tick ពីមុខពាក្យ Set Hosts to Cydia on Exit។ រួចសូមចុច ប៊ូតុង Start TSS Server។
7. បន្ទាប់មក ចុចលើ កូឡោន Log នឹងលោកអ្នក នឹងបានឃើញ DFU Device connected និង TSS Server Started!។
7. បន្ទាប់មក ចុចលើ កូឡោន Log នឹងលោកអ្នក នឹងបានឃើញ DFU Device connected និង TSS Server Started!។
4.វិធី Restore/Downgrade ទៅកាន់ iOS 4.3.3 តាមកម្មវិធី តាមរយៈ iTune
8.ក្រោយពីធ្វើអោយ iPhone ស្ថិតក្នុងសភាព DFU និងដំណើរការ TSS Server ហើយ សូមបើកកម្មវិធី iTune។ លោកអ្នក ត្រូវភ្ជាប់អ៊ីនធើណែត ទើបអាចបន្តទៅកាន់ជំហានបន្ទាប់បាន។ បន្ទាប់មក iTune នឹងលោតផ្ទាំងថា វាត្រូវការឆែកជាមួយ server ដើម្បីសំគាល់ទូរសព័្ទរបស់យើង។ សូមចុចប៉ូតុង Check រួចចុច OK។
9. ក្នុងផ្ទាំង Restore នេះ សូមចុចប៉ូតុង SHIFT នៅលើឃីប៊តអោយជាប់ រួចសឹមចុចលើប៉ូតុង Restore។ បន្ទាប់មក ចូលទៅផ្ទាំង Desktop កុំព្យូទ័រ រួចរើសយកឯកសារ sn0wbreeze_iPhone 4-4.3.3.ipsw ដែលទើបបង្កើត។
10. បន្ទាប់មក ចុច Restore រួចរង់ចាំ រហូតការដំឡើងបានចប់សព្វគ្រប់។ បន្ទាប់មក iPhone របស់លោកអ្នក នឹង Restart មិនខាន។

5.វិធី Activate iPhone សំរាប់លោកអ្នក ដែលប្រើ iPhone ជាប់កូដ
11. ពេលវា Restart រួច វានឹងលោតផ្ទាំង ទាមទារ Activation។ សូមដោតស៊ីមកាត AT&T អាមេរិក រួចដកខ្សែ ហើយដោតខ្សែ USB វិញ។ នោះ iTune នឹងធ្វើការ Activate ទូរស័ព្ទលោកអ្នក មិនខាន។ បន្ទាប់មក ចុចរើស Set up as a new iPhone រួចចុច ប៊ូតុង Continue-> Done ជាការស្រេច៕
No comments:
Post a Comment